ងាយមើលងាយស្ដី ងាយចិត្តបេតី ងាយស្ម័គ្រស្រលាញ់
ងាយយំងាយសើច ងាយចុះងាយចាញ់ ងាយក្នក់ងាយក្នាញ់
ងាយព្រាត់ប្រះឆា។
ងាយខ្លាចងាយភ័យ ជាតិប្រពន្ធប្ដី ដោយជឿវាចា
ងាយភ្លេចកសម្សត់ ងាយក្បត់ស្នេហា ងាយដកចិន្ដា
ព្រោះលង់វង្វេង។
ងាយនិកឈឺចិត្ត ព្រោះស្នេហ៍មិនស្និទ្ធ នែបនិត្យស្រីក្មេង
ងាយផឹកស្រវឹង ងាយសើចសង្វេង ងាយលង់លលេង
ងាយភ្លេចសន្យា។
0 comments:
Post a Comment