gifs-a.blogspot.com

Sunday, June 12, 2016

APSARA​​​​​ អប្សរា


អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​របាំ។ ពួក​គេ​ជា​ភរិយា​របស់ពួក គំធវ៌ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះ​ឥន្ទ្រ។ ពួក​អប្សរារាំ​តាម​ភ្លេង​ដែល​លេង​ដោយ​ប្តី​របស់​ពួក​គេ ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អាទិទេព ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ព្រះ​ឧរ្វសី, មេនកា, រម្ភា និង តិលោត្តម ជា​អ្នក​ល្បី​ល្បាញ​បំផុត ​ក្នុង​ចំនោម​ពួក​គេ។ អប្សរា​ម្នាក់​ៗ​នៃ​អប្សរា​ទាំង​២៦​នាក់​ ក្នុង​រាជវាំង​របស់​ព្រះ​ឥន្ទ្រ តំនាង​អោយ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​សំដែង​សិល្បៈ។ អប្សរា​ជាប់​ទាក់​ទង​នឹង​ទឹក និង​នឹង​ពិធី​បួង​សួង​សុំ​កូន​រឺ​សមត្ថភាព​ផ្លូវ​ភេទ។ ក្នុង​ជំនឿ​ហិណ្ឌូ អប្សរា​ថ្នាក់​ទាប​បំផុត​ជួន​កាល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រលឹង​ ដែល​អាច​អន្ទង​មនុស្ស​ប្រុស​អោយ​ទៅ​រក​ក្តី​ស្លាប់​បាន។
អាទិទេព​និង​ពួក​វីរបុរស​ដែលបាត់​បង់​ កេរ្តិ៍​ឈ្មោះ។ អប្សរា​ត្រូវ​បាន​គេ​និយាយ​ថា អាច​ប្រែកាយ​បាន ហើយ​ជា​អ្នក​កំនត់​សំនាង​នៅ​ក្នុង​ល្បែង​ស៊ីសង។

អប្សរា​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ចំលាក់​នានា​លើ​ប្រសាទ​ បុរាណខ្មែរ។ ចំលាក់​នៅ​លើ​ប្រាសាទ​ខ្មែរ​មាន​រូប​ស្ត្រី​សួគ៌ពីរ​ប្រភេទ៖រូប​មួយ​បង្ហាញ​ ពី​លក្ខណៈ​កំពុង​តែ​រាំ រឺ​រៀប​ចំ​នឹង​រាំ មាន​ឈ្មោះ​ថា​អប្សរា និង​មួយ​ទៀត​មាន​រូប​ភាព​ឈរ​នៅ​នឹង​ថ្កល់ មុខ​មើល​ទៅ​មុខ មាន​លក្ខណៈ​ជា​អ្នក​ការ​ពារ​ប្រាសាទ ​មាន​ឈ្មោះ​ថា​ទេវតា។[១]
រូប​ចំលាក់​អប្សរា​មាន​ច្រើន​នៅ​លើ​ប្រសាទ​អង្គរវត្ត។ អ្នក​ប្រាជ្ញ​បាន​រាប់​ឃើញ​ថា មាន​រូប​អប្សរា​ចំនួន​ច្រើន​ជាង ១ ៨៦០ នៅ​លើ​ប្រសាទ​សវ.​ទី​១២​នេះ ខ្លះ​ឆ្លាក់​លើ​សសរ ខ្លះ​លើ​ជញ្ជាំង ខ្លះ​លើ​កំពូល​ប្រសាទ។
ការ​សិក្សា​មួយ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩២៧ ដោយ​លោក​ Sappho Marchal បាន​រៀប​រាប់​អំពី​ម៉ូត​សក់ ការតុប​តែងលើ​​ក្បាល សំលៀក​បំពាក់ ជំហរ គ្រឿង​អល្លង្ការ និង​ផ្កា​លំអ ដែល​លោក​ Marchal បាន​សន្និដ្ឋាន​ថា ចំលាក់​អស់​នេះ​ផ្អែក​លើ​ជីវភាព​ពិតៗ​របស់​មនុស្ស​សម័យ​អង្គរ។ អប្សរា​ខ្លះ​​យក​ដៃ​អោប​អប្សរា​ផ្សេង​ទៀត ហើយ​ហាក់​ដូច​ជា​កំពុង​ស្វាគមន៍​អ្នក​ទស្សនា។[២]

0 comments:

Post a Comment