
ភ្នំពេញ (អានថា:ភ្នុមពិញ, ឡាតាំង: Phnom Penh) ជារាជធានី និងទីក្រុងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជា។ តាំងនៅលើច្រាំងនៃទន្លេមេគង្គ ភ្នំពេញធ្លាប់ជាទីរួមជាតិចាប់តាំងពីសម័យអាណានិគមកិច្ចបារាំងនៅកម្ពុជាមកម៉្លេះ
និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា
ហើយក៏ជាកន្លែងដែលមានមនុស្សរស់នៅច្រើនជាងគេក្នុងប្រទេសកម្ពុជា។
លើសពីនេះទៅទៀតភ្នំពេញបានធំធាត់លូតលាស់ឡើងក្លាយជាមជ្ឈមណ្ឌលយ៉ាងសកម្មខាងសេដ្ឋកិច្ច
និងឧស្សាហកម្មរបស់ជាតិ ដូចគ្នាដែរ ក៏ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ កេរដំណែលវប្បធម៌
ការទូតនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងសំរាប់ប្រកួតប្រជែងខាងទីផ្សារ
ពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និង
ជាកន្លែងដែលបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ
និង អគារផ្សេងៗទៀតជាដើម។ល។
សព្វថ្ងៃនេះភ្នំពេញបានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍ និង សេដ្ឋកិច្ច
ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ និង សំណង់ជាដើម។
លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ
ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និងសេដ្ឋកិច្ច
ជាមួយនិងទីក្រុងធំៗនានាទៀតនៅលើសកលលោក។ពេលមួយនោះធ្លាប់បានគេស្គាល់ថាជា គុជអាស៊ី ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងមួយក្នុងចំណោមទីក្រុងមានមន្តស្នេហាបំផុតដែលសាងដោយបារាំងនៅឥណ្ឌូចិន[២] នៅក្នុងទសវត្សឆ្នាំ១៩២០។ ភ្នំពេញ រួមជាមួយសៀមរាប និង ព្រះសីហនុ គឺជាគោលដៅទេសចរណ៍ពិភពលោក និង ទេសចរណ៍ក្នុងស្រុកគួរឱ្យកត់សំគាល់សំរាប់ប្រទេសកម្ពុជា។ ដោយបានស្ថាបនាហើយនៅឆ្នាំ១៤៣៤ ទីក្រុងនេះត្រូវបានគេកត់សំគាល់ឃើញតាមរយៈស្ថាបត្យកម្ម និងការទាក់ទាញខាងសោភ័ណភាព និង ប្រវត្តិសាស្ត្រនានា។ មានអគារសម័យអាណានិគមបារាំងសេសសល់នៅរាយប៉ាយតាមបណ្ដាដងមហាវិថីធំៗ។
ដោយស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង ទន្លេបាសាក់ ផ្ទៃនៃទីក្រុងមេភ្នំពេញគឺជាផ្ទះសំបែងនៃប្រជាជនកម្ពុជា[១] ប្រហែល ២,២ លាននាក់ ក្នុងចំណោមប្រជាជន ១៤,៨ លាននាក់ ចំនួននេះបានកើនឡើងចាប់ពីប្រហែល ១,៩ លាននាក់នៅឆ្នាំ ២០០៨ មកម៉្លេះ។[៣] ទីក្រុងនេះគឺជាទីក្រុងស្ដុកស្ដម្ភ និង សំបូរប្រជាជនបំផុតនៅកម្ពុជា និង ក៏ជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសផងដែរ។






share. copy embed html Enjoy!
0 comments:
Post a Comment